1អំពីការកក់ដំណើរកំសាន្ត  / Tours Reservation

  • រាល់ឯកសារចាំបាច់ទាំងអស់ ត្រូវរៀបចំឲ្យបាន3សប្តាហ៏មុនថ្ងៃចេញដំណើរ
  • ក្រុមហ៊ុនយើងខ្ញុំតម្រូវឲ្យបង់ 50%នៃតម្លៃដំណើរកំសាន្តជាមុន ។
  • នៅពេលលិខិតឆ្លងដែននិងទិដ្ឋាការ ( Visa ) បានធ្វើរួចរាល់ ក្រុមហ៊ុនយើងខ្ញុំតម្រូវឲ្យអតិថិជនបង់បង្រ្គប់ទាំងអស់នូវតម្លៃដំណើរកំសាន្ត ។

 

 

2គោលការណ៏នៃការលុបការកក់ / Cancellation Policy

  • បន្ទាប់ពីការបង់50%នៃការកក់សេវាកម្មរួច ត្រូវគិតថ្លៃ100ដុល្លា ។
  • ចន្លោះពី 10 ទៅ 14ថ្ងៃមុនថ្ងៃចេញដំណើរ ត្រូវគិតថ្លៃ30%នៃតម្លៃដំណើរកំសាន្ត។
  • ចន្លោះពី 5 ទៅ 9ថ្ងៃមុនថ្ងៃចេញដំណើរ ត្រូវគិតថ្លៃ50%នៃតម្លៃដំណើរកំសាន្ត។
  • ចាប់ពី 4ថ្ងៃមុនថ្ងៃចេញដំណើរ ត្រូវគិតថ្លៃ100%នៃតម្លៃដំណើរកំសាន្ត។
  • ក្នុងករណីទិដ្ឋាការត្រូវបានបដិសេធពីស្ថានទូត (ករណីការជាប់បទឧក្រិដ្ឋណាមួយ) យើងខ្ញុំនឹងគិតថ្លៃ100ដុល្លាសម្រាប់ថ្លៃសេវាលើលិខិតធានា ។
  • រាល់ការលុបចោលដំណើរកំសាន្តដោយគ្មានមូលហេតុច្បាស់លាស់ ក្រុមហ៊ុនយើងខ្ញុំមិនអាចសងនូវតម្លៃដំណើរកំសាន្តនោះវិញទេ។
  • ក្នុងករណីអ្នកលុបចោលការកក់ សូមភ្ជាប់មកជាមួយនូវប័ណ្ណសំគាល់ខ្លួនរបស់លោកអ្នក ហើយនឹងវិក័យប័ត្រដែលក្រុមហ៊ុនយើងខ្ញុំបានចេញឲ្យ។
  • ក្រុមហ៊ុនយើងខ្ញុំនឹងមិនទទួលខុសត្រូវរាល់ការលុបចោលដំណើរកំសាន្តតាមរយៈទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គមនានាជាដើម ។

 

3)តំលៃរបស់ក្មេង / Children Rates

  • ចំពោះក្មេងអាយុក្រោម12ឆ្នាំ ក្រុមហ៊ុនយើងខ្ញុំនឹងគិតថ្លៃ 75% នៃតំលៃរបស់មនុស្សធំ។ ក្នុងករណីត្រូវការគ្រែផ្ទាល់ខ្លួន ក្រុមហ៊ុនយើងខ្ញុំនឹងគិតតម្លៃពេញដូចមនុស្សធំ។
  • ចំពោះក្មេងដែលមានអាយុចាប់ពី12ឆ្នាំឡើងទៅ ក្រុមហ៊ុនយើងខ្ញុំនឹងគិតតម្លៃដូចមនុស្សធំ ។

 

 

4)កំណត់ចំណាំផ្សេងៗ / Others

  • យើងអាចធ្វើការលុបចោល ឬ ក៏ផ្លាស់ប្តូរដំណើរកំសាន្តរបស់លោកអ្នកបាន ក្នុងករណីជួបបញ្ហាដូចជា ខ្យល់ព្យុះ ឬ គ្រោះធម្មជាតិផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ដើម្បីរក្សាសុវត្ថិភាពរបស់លោកអ្នក ។
  • ក្នុងករណីនៃការលុបចោលដំណើរកំសាន្តរបស់លោកអ្នកដែលទាក់ទងនឹង គ្រោះធម្មជាតិ ឬបញ្ហាការអាក់ខានរបស់អាកាសចរណ៏ណាមួយ យើងនឹងធ្វើការសងប្រាក់វិញតាមដែលអាចធ្វើទៅបាន បន្ទាប់ពីមានការចរចាជាមួយនឹងដៃគូអាជីវកម្មនានាដូចជា ភោជនីយដ្ឋាន ក្រុមហ៊ុនជួលរថយន្ត សណ្ឋាគារ ផ្សេងៗ ។ល។ សំរាប់ការចេញទិដ្ឋាការនិងតំលៃនៃសំបុត្រយន្តហោះរួចហើយនោះ យើងនឹងមិនមានការបង់ប្រាក់សងវិញទេ។
  • ចំពោះលោកអ្នកដែលមានអាយុលើសពី70ឆ្នាំឡើងទៅ ក្រុមហ៊ុនយើងខ្ញុំតម្រូវឲ្យមានសំបុត្របញ្ជាក់សុខភាពពីមន្ទីរពេទ្យមួយច្បាប់ និងសាច់ញាតិម្នាក់ដែលមានអាយុក្រោម 60ឆ្នាំ ចូលរួមធ្វើដំណើរជាមួយផងដែរ។
  • អាយុក្រោម18ឆ្នាំ តំរូវអោយមានអ្នកចូលរួមធ្វើដំណើរជាមួយដែលមានអាយុ ចាប់ពី18ឆ្នាំឡើងទៅ។
  • ដើម្បីការពារសុវត្ថិភាពរបស់អតិថិជនក្រុមហ៊ុនយើងខ្ញុំសូមធ្វើការបដិសេធសំរាប់ស្រ្តីដែលមានផ្ទៃពោះ។
  • ក្រុមហ៊ុនយើងខ្ញុំសូមអនុញ្ញាត ក្នុងការប្រើប្រាស់រូបថតនៃដំណើរកំសាន្តរបស់លោកអ្នក ដើម្បីធ្វើការផ្សព្វផ្សាយផ្សេងៗ។