cambodia-passport (2)_1024

 

 

◍ ឯកសារដែលអ្នកដាក់ពាក្យសុំទិដ្ឋាការត្រូវរៀបចំមានដូចខាងក្រោម​៖ ◍

  1. លិខិតឆ្លងដែន (Passport)៖ លិខិតឆ្លងដែនរបស់លោកអ្នកត្រូវនៅសល់យ៉ាងតិចបំផុត ​៦ខែមុនថ្ងៃចេញដំណើរទៅកាន់ប្រទេសជប៉ុន។ នៅក្នុងលិខិតឆ្លងដែនគឺត្រូវមានហត្ថលេខាសាម៉ីខ្លួន។
  2. ទំរង់នៃពាក្យស្នើសុំទិដ្ឋាការ (​ Visa Application Form ) ៖ លោកអ្នកត្រូវប្រាកដថា ហត្ថលេខានៅក្នុងលិខិតឆ្លងដែនគឺដូចគ្នាជាមួយហត្ថលេខានៅក្នុងទំរង់ពាក្យស្នើសុំទិដ្ឋាការ។
  3. រូបថត ៖ រូបថតផ្ទៃពណ៌ស 2សន្លឹក (45មមx45មម) ឲ្យឃើញពីស្មាដល់មុខ(ថតថ្មីក្នុងរយៈពេល៦ខែ)​ ។
  4. លិខិតបញ្ជាក់ការងារ (Job Title)៖ ដោយបញ្ជាក់អំពីតួនាទី ប្រាក់ខែ និងរយៈពេលទទួលការអនុញ្ញាតឲ្យឈប់សម្រាក។
  5. ឯកសារបញ្ជាក់អំពីលទ្ធភាពអាចរ៉ាប់រងការចំណាយក្នុងការធ្វើទេសចរណ៍ (ប្រសិនបើអ្នកដាក់ពាក្យសុំរ៉ាប់រងការចំណាយដោយខ្លួនឯង) ៖
  • ក្នុងករណីអ្នកដាក់ពាក្យជាអ្នកធ្វើការ​៖ សេចក្តីចម្លងតុល្យបញ្ជីគណនី ឬ លិខិតបញ្ជាក់សមតុល្យ។
  • ក្នុងករណីអ្នកដាក់ពាក្យជាម្ចាស់ក្រុមហ៊ុន​/ ប្រកបមុខរបរខ្លួនឯង៖
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម /ប័ណ្ណប៉ាតង់។
  • សេចក្តីចម្លងតុល្យបញ្ជីគណនី ឬ លិខិតបញ្ជាក់សមតុល្យ។
  1. គម្រោងកម្មវិធី ស្នាក់នៅ ៖ កម្មវិធីប្រចាំថ្ងៃពីថ្ងៃទៅដល់ រហូតដល់ថ្ងៃត្រឡប់មកវិញ រួមទាំងលេខជើងហោះហើរថ្ងៃចូល និងថ្ងៃចេញពីប្រទេសជប៉ុន​។
  2. សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ
  3. តម្លៃទិដ្ឋាការ (Visa Fee) ៖ ១០០,០០០ រៀល។

 

 

◍ បញ្ជីឯកសារមូលដ្ឋានសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការ (ទៅលេងមិត្តភក្តិ /ដំណើរកំសាន្ត) ◍

  • ករណីទៅលេងមិត្តភក្តិត្រូវដាក់បន្ថែមឯកសារដូចខាងក្រោម (ឯកសារដែលជនជាតិជប៉ុនត្រូវរៀបចំនៅខាងប្រទេសជប៉ុន)៖
  1. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ
  2. គម្រោងកម្មវិធីស្នាក់នៅ (កម្មវិធីប្រចាំថ្ងៃពីថ្ងៃទៅដល់រហូតដល់ថ្ងៃត្រឡប់មកវិញ រួមទាំងលេខជើងហោះហើរថ្ងៃចូល និងថ្ងៃចេញពីប្រទេសជប៉ុន)​។
  3. ឯកសារថតចម្លងលិខិតឆ្លងដែន (រួមទាំងទំព័រដែលមានបោះត្រាចេញ ចូល និងត្រាអនុញ្ញាតស្នាក់នៅ)

ករណីទៅលេងមិត្តភក្តិ ដោយមិត្តភក្តិជាអ្នកធានារ៉ាប់រងលើសាហ៊ុយធ្វើដំណើរ សូមរៀបចំឯកសារ 4 និង 5 ។

  1. លិខិតធានា
  2. ឯកសារណាមួយរបស់អ្នកធានាក្នុងចំណោមឯកសារខាងក្រោម(រួមទាំងឯកសារចំណូលសរុប)
  • លិខិតបញ្ជាក់ប្រាក់ចំណូល លិខិតបញ្ជាក់ប្រាក់បង់ពន្ធ( ចេញដោយអង្គភាពពន្ធដារក្រុង ខណ្ឌ សង្កាត់ ភូមិ)
  • លិខិតបញ្ជាក់សមតុល្យ
  • ឯកសារថតចម្លងគល់បញ្ជីលិខិតប្រកាសពន្ធ(ដោយមានបោះត្រាបានទទួលរបស់អង្គភាពពន្ធដារ​ (អ្នកបង់ពន្ធតាមប្រព័ន្ធ e-Tax : សូមដាក់ឯកសារ <លិខិតទទួលការជូនដំណឹង> <លិខិតប្រកាសពន្ធចុងក្រោយ> )
  • លិខិតបញ្ជាក់ប្រាក់បង់ពន្ធ​​(ទម្រង់លេខ ២)

 

 

សម្គាល់ ៖

  • ស្ថានទូតជប៉ុនអាចនឹងស្នើរសុំបណ្តាឯកសារដទៃផ្សេងទៀតច្រើនជាងឯកសារខាងលើនេះ
  • ការស្នើសុំអាចទទួលការបដិសេដក្នុងកាលៈទេសៈណាមួយ
  • រាល់ឯកសារទាំងអស់ ត្រូវការច្បាប់ដើម​(ដើម្បីថតចម្លង)
  • ឯកសារត្រូវមានរយៈពេលក្នុងរង្វង់ ៣ខែ រាប់ចាប់ពីថ្ងៃចុះកាលបរិច្ឆេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារនូវមានសុពលភាព
  • រាល់ឯកសារទាំងអស់មិនអាចសងត្រឡប់វិញ លើកលែងតែលិខិតឆ្លងដែន
  • សុពលភាពរបស់ទិដ្ឋាការ(​ Visa​ )មានរយៈពេល ៣ខែ (មិនអាចបន្តបាន)
  • លោកអ្នកនឹងទទួលបានលទ្ធផលដោយផ្ទាល់នៅស្ថានទូត។